សាទ ស្រីណែត ជានិស្សិតមួយរូបធ្លាប់បោះបង់ការសិក្សា ដោយសារ ជីវភាពគ្រួសារមានការខ្វះខាត។ ទោះជាយ៉ាងណាក្ដី ដោយខ្លួនតែង មានក្ដីស្រមៃចង់ក្លាយជាពិធីការិនីវិទ្យុ និងទូរទស្សន៍ ទើបសម្រចចិត្ត ស្វែងរកអាហាររូបករណ៍មកបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ជាភព្វសំណាងល្អ ក្រោយពីបានដឹងថាសាកលវិទ្យាល័យកម្ពុជា មានផ្តល់អាហារូបករណ៍សន្តិភាព៥០០កន្លែង ស្រីណែត ក៏បានមកដាក់ពាក្យប្រលង ហើយទទួលបានអាហារូបករណ៍១០០% ឥតបង់ថ្លៃសម្រាប់ការសិក្សារយៈពេល៤ឆ្នាំពេញ លើមុខជំនាញ សិល្បៈ និងការសិក្សាអំពីព័ត៌មាន នៅមហាវិទ្យាល័យព័ត៌មាន និងគមនាគមន៍។ ស្រីណែត «នាងខ្ញុំជឿជាក់ថា ក្ដីស្រមៃចង់ចាប់យកអាជីពជាពិធីការិនី របស់ខ្ញុំ នឹងក្លាយជាការពិតនៅពេលឆាប់ៗខាងមុខនេះ»។ #The University of Cambodia #The College of Media and Communications

