សារលិខិតថ្វាយព្រះពរ សូមព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំសូម ព្រះរាជានុញ្ញាតទូលថ្វាយនូវសព្ទសាធុការពរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរ ជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍! ក្រាបបង្គំទូលថ្វាយពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យកម្ពុជា #UCCambodia #KingNorodomSihamoniBirthday #UCambodia #UCPhnomPenh
