និស្សិតសាកលវិទ្យាល័យកម្ពុជា ប្រមាណជាង ២០០នាក់ បានចូលរួមអបអរសាទរពិធីបើកការប្រកួតកីឡាជាតិលើកទី២ ក្រោមប្រធានបទ «កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នារសៀលថ្ងៃសុក្រ ១១រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។