ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំ២០១៨ សហព័ន្ធនិស្សិត សាកលវិទ្យាល័យកម្ពុជា (សភានិស្សិតសាកលវិទ្យាល័យកម្ពុជា និង ក្លឹបយុវជនកាកបាទក្រហម ប្រចាំសាកលវិទ្យាល័យកម្ពុជា) បានរៀបចំកម្មវិធី “Happy Day” នៅជាន់ទី១១របស់សាកលវិទ្យាល័យ ដែលមានកម្មវិធីសប្បាយៗ និង ទទួលបានកាដូជាច្រើនផងដែរ។

